សេវាកម្មជួយទិញពីវៀតណាមរបស់ CambodiaShip

08/04/2021

ខេមបូឌាស៊ីបនឹងផ្តល់នូវសេវាកម្មជួយទិញទំនិញពីវៀតណាម ជាដំណោះស្រាយដ៏ល្អប្រសើរសម្រាប់អតិថិជនគ្រប់រូប។

Dịch vụ mua hộ hàng Việt Nam của CambodiaShip

តម្រូវការទិញទំនិញពីវៀតណាមមួយថ្ងៃៗកាន់តែកើនឡើង។ ក៏ប៉ុន្តែនៅជួបប្រទះភាពលំបាកជាច្រើនដូចជា៖​ ចម្ងាយភូមិសាស្ត្រ ភាសា និងរបៀបទួទាត់ប្រាក់ធ្វើឲ្យអ្នកទិញពិបាកក្នុងការទិញទំនិញដោយខ្លួនឯង។  ហេតុនេះហើយ បណ្តាសេវាកម្មជួយទិញចាប់ផ្តើមកើតមានឡើងដើម្បីបំពេញតាមតម្រូវការទិញឥវ៉ាន់របស់អតិថិជន។ សង្កេតឃើញតម្រូវការនេះ ខេមបូឌាស៊ីបនឹងផ្តល់នូវសេវាកម្មជួយទិញទំនិញពីវៀតណាម ជាដំណោះស្រាយដ៏ល្អប្រសើរសម្រាប់អតិថិជនគ្រប់រូប។

I. អំពីសេវាកម្មជួយទិញពីវៀតណាមរបស់ខេមបូឌាស៊ីប

1. ការជួយទិញជាអ្វី?

ការជួយទិញ គឺជាទម្រង់មួយនៅពេលដែលអ្នកទិញចង់ទិញផលិតផលពីបរទេសដូចជា៖ ចិន វៀតណាម អាមេរិក ថៃជាដើម ប៉ុន្តែមិនដឹងពីរបៀបទិញ ឬមិនទាន់យល់ច្បាស់ពីរបៀបបញ្ជាកម្មង់តាមអនឡាញ និងមិនចេះភាសាបរទេស។ ដូច្នេះសេវាកម្មជួយទិញ គឺជាជម្រើសដ៏លឿននិងល្អបំផុតសម្រាប់អ្នកទិញ។ ដើម្បីបំពេញតាមតម្រូវការទិញទំនិញពីបរទេសរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន សេវាកម្មជួយទិញបានបង្កើតឡើង។ នេះគឺជាទម្រង់សេវាកម្មថ្មីហើយកំពុងត្រូវបានអតិថិជនជាច្រើនចាប់អារម្មណ៍ចង់ទិញទំនិញពីបរទេសសព្វថ្ងៃ។

2. សេវាកម្មជួយទិញពីវៀតណាមរបស់ខេមបូឌាស៊ីប

បច្ចុប្បន្ននេះ តម្រូវការនាំចូលនិងទិញទំនិញពីវៀតណាមមកកម្ពុជាកាន់តែកើនឡើង។ ខេមបូឌាស៊ីប ផ្តល់មកនូវសេវាកម្មជួយទិញ រហ័ស – ងាយស្រួល – ជំនាញ ដើម្បីជួយដល់អតិថិជនអាចសន្សំបានពេលវាលា ការចំណាយនិងមានភាពងាយស្រួលជាងក្នុងការកម្មង់ទិញ។

ខេមបូឌាស៊ីប ផ្តល់សេវាកម្មជួយទិញពេញមួយកញ្ចប់សេវាកម្ម ពីក្រុមការងារជំនាញនឹងជំនួយដល់អតិថិជនដោយអស់ពីចិត្តចាប់តាំងពីពេល ទិញ – ទទួល – ដឹកជញ្ជូនមកកម្ពុជាហើយប្រគល់ដល់ដៃអ្នកទទួល។ អតិថិជនអាចជឿជាក់បានដោយមិនខ្លាចពីហានិភ័យកើតឡើងដោយសារតែ ខេមបូឌាស៊ីបមានទាំង គោលការណ៍ធានារ៉ាប់រងលើទំនិញ ធានាថានឹងធ្វើការសំណងពេលដែលទំនិញរបស់លោកអ្នកមានបញ្ហាក្នុងអំឡុងពេលដឹកជញ្ជូន។ អតិថិជននឹងទទួលបានទំនិញក្នុងពេលឆាប់ៗដោយសុវត្ថិភាពនិងគុណភាពបំផុត។

II. ហេតុអ្វីត្រូវជ្រើសយកសេវាកម្មជួយទិញពីវៀតណាមរបស់ ខេមបូឌាស៊ីប?

1. អត្ថប្រយោជន៍នៃសេវាកម្មជួយទិញរបស់ខេមបូឌាស៊ីប

ពេលប្រើប្រាស់សេវាកម្មរបស់ខេមបូឌាស៊ីប អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពេញលេញដូចខាងក្រោម៖

 • វិជ្ជាជីវៈ

បុគ្គលិកនៅ ខេមបូឌាស៊ីប នឹងពិគ្រោះយោបល់ជំនួយដល់អតិថិជនសម្រាប់ការកម្មង់និងជ្រើសរើសយកសេវាកម្មណាដែលល្អបំផុត។ យើងខ្ញុំតែងតែធានានូវភាពត្រឹមត្រូវនៃពេលវាលា វាជាសារៈសំខាន់របស់សេវាកម្មដឹកជញ្ជូន។

 • រហ័សនិងទាន់ពេលកំណត់៖

ពេលវាលាគឺជាមាសមានតម្លៃក្នុងការធ្វើអាជីវកម្ម។ យឹតពេលបន្តិចអ្នកនឹងអាចបាត់បង់ឱកាសរកស៊ីជាច្រើន ដូច្នេះយើងខ្ញុំតែងតែធានានូវភាពឆាប់រហ័ស និងទាន់ពេលដែលបានកំណត់។

 • សន្សំសំចៃ៖

បច្ចុប្បន្ននេះ ខេមបូឌាស៊ីប ផ្តល់ជូនអតិថិជននូវសេវាកម្មជួយទិញពេញមួយកញ្ចប់៖ ពីការកម្មង់ទំនិញដល់ពេលដឹកជញ្ជូនមកប្រគល់ដល់ដៃអតិថិជន។ ហេតុនេះ ពេលកម្មង់ទំនិញនៅ ខេមបូឌាស៊ីប អតិថិជនមិនត្រូវបង់ខាតលើការចំណាយថ្លៃសម្រាប់ឈ្មួញកណ្តាលឡើយ។ យើងខ្ញុំតែងតែមានគោលការណ៍បញ្ចុះតម្លៃនៃថ្លៃសេវាកម្មសមរម្យបំផុត ដើម្បីជួយឲ្យអតិថិជនមានភាពងាយស្រួលនិងសន្សំបានការចំណាយ។

 • សុវត្ថិភាពនិងទំនុកចិត្ត

ខេមបូឌាស៊ីប តែងតែអនុវត្តន៍និងបំពាក់នូវសម្ភារៈ ឧបករណ៍ដឹកជញ្ជូនទំនើបបំផុត ដើម្បីធានាសុវត្ថិភាពទំនិញក្នុងពេលដឹកជញ្ជូន។ នៅពេលដែលមានបញ្ហាខូចខាត ឬបាត់បង់ទំនិញក្នុងអំឡុងពេលដឹកជញ្ជូនក្រុមហ៊ុននឹងសំណងជាទឹកប្រាក់ ១០០% សម្រាប់អតិថិជន។

Lợi thế dịch vụ mua hộ của CambodiaShip

2. ការសន្យាផ្តល់ជូននៃសេវាកម្មជួយទិញរបស់ខេមបូឌាស៊ីប

 • ពិគ្រោះយោបល់ដោយអស់ពីចិត្តនិងជំនាញ
 • ទំនិញដឹកជញ្ជូនមកមិនបាក់បែក ផលិតផលត្រឹមត្រូវ និងគុណភាពខ្ពស់តាមតម្រូវការរបស់អតិថិជន។
 • ធានាទំនិញមកដល់សុវត្ថិភាព
 • ថ្លៃសេវាប្រគួតប្រជែងសមរម្យលើទីផ្សារ
 • ដឹកជញ្ជូននិងប្រគល់ដល់ដៃអតិថិជននៅកម្ពុជា។

III. របៀបប្រើប្រាស់សេវាកម្មជួយទិញពីវៀតណាមរបស់ ខេមបូឌាស៊ីប

ទម្រង់នេះត្រូវបានអនិវត្តចំពោះអតិថិជនដែលមានតម្រូវការចង់ទិញទំនិញលើ បណ្តាវេបសាយ៖ Shopee, Lazada, Tiki,… ប៉ុន្តែមិនទាន់មានបទពិសោធន៍ក្នុងការទិញនិងមិនចេះភាសា។ ដើម្បីប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ អតិថិជនត្រូវតែអនុវត្តតាមជំហានដូចខាងក្រោម៖

 • ជំហានទី១៖ អតិថិជនផ្តល់តំណភ្ជាប់ (link) ផលិតផលចង់កម្មង់ពីវេបសាយអេឡិចត្រូនិចរបស់វៀតណាមដូចជា៖ Shopee, Lazada, Tiki,… ខេមបូឌាស៊ីប នឹងជួយទិញត្រូវតាមតំណភ្ជាប់ដែលអតិថិជនផ្ញើជូន។ សូមចំណាំ៖ អតិថិជនត្រូវតែកត់នូវចំនួន ពរណ៍សម្បុរនិងកត់សម្គាល់បន្ថែម(បើមាន) ដើម្បីឲ្យការកម្មង់ទិញមានភាពរលូននិងងាយស្រួល។
 • ជំហានទី២៖ បន្ទាប់ពីរកបានទំនិញត្រូវទិញ ខេមបូឌាស៊ីប នឹងធ្វើការពិនិត្យនិងផ្តល់ជូនតម្លៃ។នៅខេមបូឌាស៊ីប អតិថិជននឹងទទួលបានការផ្តល់ជូនតម្លៃដោយផ្ទាល់។ ហេតុនេះ អតិថិជនអាចបន្តអនុវត្តទៅជំហានមួយទៀតយ៉ាងលឿន។
 • ជំហានទី៣៖ អតិថិជនផ្តល់អាសយដ្ឋាន ទម្រង់ដឹកជញ្ជូននិងបញ្ជាក់ការកម្មង់ទិញ។. បន្ទាប់ពីសម្រេចនូវជំហានការបញ្ជាក់ អតិថិជនផ្ញើរាល់ព័ត៌មានអ្នកទទួលមានដូចជា៖ អាសយដ្ឋាន លេខទូរស័ព្ទ។ បន្ទាប់មក ទូទាត់ប្រាក់ឲ្យខេមបូឌាស៊ីប។
 • ជំហានទី៤៖ ក្នុងរយៈពេលពី ១ដល់២សប្តាហ៍ ទំនិញនឹងដឹកជញ្ជូនហើយប្រគល់ដល់ដៃអតិថិជនដោយសុវត្ថិភាព។

Cách sử dụng dịch vụ mua hộ hàng Việt Nam của CambodiaShip

ទាក់ទងខ្ញុំ

សូមទំនាក់ទំនងមកកាន់យើងខ្ញុំ ដើម្បីទិញបានឥវ៉ាន់ដែលអ្នកចូលចិត្តពីវៀតណាម។ ប្រើប្រាស់សេវាកម្មជួយទិញពីវៀតណាមកមកម្ពុជារបស់ ខេមបូឌាស៊ីប អតិថិជននឹងមិនព្រួយបារម្ភពីគុណភាពនិងតម្លៃ។