CambodiaShip – សេវាកម្មដឹកជញ្ជូនដល់ទីកន្លែ នៅកម្ពុជា

08/04/2021

ភាគច្រើនក្រុមហ៊ុនដែលកំពុងប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនទំនិញនៅវៀតណាមតែងតែផ្តល់ទម្រង់សេវាកម្មប្រគល់ទំនិញ COD នេះទាំងអស់ដំណើរការនាំការទូទាត់

ដោយសារតែវេបសាយអេឡិចត្រូនិចផ្ទុះមានឡើងខ្លាំង ធ្វើឲ្យអ្នកទិញមានជម្រើសជាច្រើននិងងាយស្រួលក្នុងការទិញយ៉ាងខ្លាំងមែនទេន។ ការធ្វើអាជីវកម្មរបស់ហាងលក់តាមអនឡាញកំពុងតែកើនឡើងមួយថ្ងៃទៅមួយថ្ងៃ។ ហេតុនេះហើយ សេវាកម្មដឹកជញ្ជូនក៏កាន់តែមានការចាប់អារម្មណ៍ខ្លាំងដែរ។ ពិព្រោះវាជា ដំណរភ្ជាប់ដ៏សំខាន់រវាងម្ចាស់ហាងនិងអ្នកទិញ។ អត្ថបទខាងក្រោមនេះ នឹងជួយឲ្យម្ចាស់ហាងមានទស្សនៈល្អប្រសើរជាងអំពីសេវាកម្មដឹកជញ្ជូន។

I. តម្រូវការដឹកជញ្ជូន COD នៅកម្ពុជា

Dịch vụ giao hàng tận nơi tại Cambodia
តម្រូវការដឹកជញ្ជូន COD នៅកម្ពុជាមួយថ្ងៃៗកាន់តែកើនឡើងក្នុងប៉ុន្មានឆ្នាំកន្លងនេះ

ជាទីផ្សារដ៏ថ្មីហើយកំពុងតែចាប់ផ្តើមអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិច ការធ្វើអាជីវកម្មលក់តាមអនឡាញនៅកម្ពុជានឹងក្លាយជាទីផ្សារដែលមានសក្តានុពលខ្ពស់បំផុតនាពេលអនាគត។ សព្វថ្ងៃ កាន់តែមានច្រើនហាងអនឡាញរៀបចំគម្រោងការនិងសកម្មភាពគួឲ្យចាប់អារម្មណ៍ នាំមកនូវជម្រើសទិញទំនិញកាន់តែច្រើនដល់អតិថិជន។

ក្នុងនោះ យើងខ្ញុំមិនភ្លេចរៀបរាប់អំពីសកម្មភាពដឹកជញ្ជូនជូនអតិថិជន។ ជាការពិតណាស់ ការលក់តាមអនឡាញនិងប្រគល់ទំនិញជាពីរឃ្លាដែលមិនអាចបំបែកបាន ជាពិសេសគឺក្នុងសម័យពាណិជ្ជកម្មអេឡិចត្រូនិចកំពុងតែផ្ទុះខ្លាំងនេះ។ មានមនុស្សជាច្រើនបានមានការចាប់អារម្មណ៍ដល់សេវាកម្មដឹកជញ្ជូន ក្នុងនោះមានសេវាកម្មប្រគល់ដល់ទីកន្លៃង។ នៅមានរបៀបហៅផ្សេងទៀតគឺប្រគល់ទំនិញនិងទទួលប្រាក់ជំនួស(COD)។

II. សេវាកម្មប្រគល់ទំនិញដល់ទីកន្លែង COD

1. សេវាកម្មប្រគល់ទំនិញដល់ទីកន្លែង COD ជាអ្វី?

ប្រគល់ទំនិញ COD គឺជាអក្សរសរសេរកាត់ពីពាក្យ Cash on Delivery។ វាមានន័យថា ប្រគល់ទំនិញនិងប្រមូលប្រាក់ជំនួស គឺអ្នកទិញត្រូវតែទូទាត់ទឹកប្រាក់ផ្ទាល់ពេលទទួលបានទំនិញ។ ខណៈនោះ អ្នកដឹកជញ្ជូនជាឈ្មួញកណ្តាល។ ពួកគាត់មានតួនាទីទទួលប្រាក់ទំនិញរបស់អតិថិជន បន្ទាប់មកនឹងផ្ញើទៅឲ្យម្ចាស់ហាងវិញ។

ភាគច្រើនក្រុមហ៊ុនដែលកំពុងប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនទំនិញនៅវៀតណាមតែងតែផ្តល់ទម្រង់សេវាកម្មប្រគល់ទំនិញ COD នេះទាំងអស់ដំណើរការនាំការទូទាត់ប្រាក់ប្រមូលជំនួសក៏មានភាពខុសគ្នាច្រើនដែរ វាអាស្រ័យទៅលើគំរូនិងទម្រង់នៃប្រតិបត្តិការរបស់ក្រុមហ៊ុនដឹកជញ្ជូននោះ។

2. អត្ថប្រយោជន៍របស់សេវាកម្មប្រគល់ទំនិញដល់ទីកន្លែង COD

a. ចំពោះអ្នកទិញ៖

Dịch vụ giao hàng uy tín tại Cambodia
អ្នកទិញអាចទុកចិត្តជាងពេលម្ចាស់ហាងមានទូទាត់ COD

ជាធម្មតាអ្នកទិញឥវ៉ាន់តាមអនឡាញតែងតែមានអារម្មណ៍មិនជឿទុកចិត្តខ្លាចគេបោក ដោយសារតែសព្វថ្ងៃមានច្រើនករណីអ្នកទិញបានផ្ទេរប្រាក់ ឬទូទាត់ប្រាក់ឲ្យម្ចាស់ហាងរួចស្រេចហើយ។ ទីបំផុតម្ចាស់ហាងមិនប្រគល់ទំនិញឲ្យដែមទាំងបាត់មុខឈឹង ឬប្រគល់ទំនិញមកឲ្យមិនត្រឹមត្រូវជាមួយមុខទំនិញដែលបានកម្មង់ទិញហើយគុណភាពក៏អន់ដែរ។ ដូច្នេះហើយ ឥឡូវនេះអតិថិជនសុខចិត្តបង់ថ្លៃប្ថែមដើម្បីទទួលបានភាពជឿជាក់ពេលទំនិញ។

ធម្មតាអតិថិជននឹងជ្រើសរើសសេវាកម្មប្រគល់ទំនិញ COD ចំពោះហាងថ្មី ហាងនៅឆ្ងាយ ឬអ្នកលក់តាមផ្ទះមិនមានហាង និងអាសយដ្ឋានច្បាស់លាស់។ ក្រៅពីនេះ ក៏នៅមានករណីផ្សេងទៀតដូចជា អតិថិជនប្តូរចិត្តមិនទិញវិញ។ អតិថិជនគ្រាន់តែទំនាក់ទំនងជាមួយអ្នកលក់ដើម្បីពិភាក្សាគ្នាអំពីបញ្ហានេះ និងធ្វើការផ្ទេរប្រាក់ថ្លៃដឹកជញ្ជូនទៅសងហាងវិញ។ ជារួចស្រេចខាងក្រុមហ៊ុនដឹកជញ្ជូននឹងបង្វែរសងទំនិញនោះទៅម្ចាស់ហាងវិញ។

ដូច្នេះ សេវាកម្មប្រគល់ទំនិញ COD ជួយឲ្យការទិញទំនិញមានភាពងាយស្រួលជាងមុនខ្លាំង។ វាជួយកាត់បន្ថយនូវភាពចម្រូងចម្រាសពេលមានបញ្ហាកើតឡើង។

b. ចំពោះអ្នកលក់៖

Dịch vụ giao hàng chuyên nghiệp tại Cambodia
ប្រគល់ទំនិញ COD ជួយបង្កើនភាពជឿជាក់ពីសំណាក់អតិថិជន។

គណប្រយោជន៍ដ៏ធំនៃការប្រគល់ទំនិញ COD គឺជួយធ្វើឲ្យបង្កើនភាពជឿជាក់ពីអ្នកទិញចំពោះស្លាកយីហោរបស់ហាង។ ចំពោះហាងទើបតែបើកដំណើរការ ឬមិនទាន់មានកម្រិតជឿជាក់នៃការសម្គាល់ស្លាកយីហោ សេវាកម្មប្រគល់ទំនិញ COD ជាដំណោះស្រាយដ៏មានប្រសិទ្ធភាពជួយធ្វើឲ្យអ្នកទិញមានភាពជឿជាក់លើហាងរបស់ខ្លួន។

ដោយសារតែចិត្តអ្នកទិញម្នាក់ណាក៏ចង់បានទទួលទំនិញដល់ដៃហើយពិនិត្យមើលតើដូចដែលបានដាក់លក់ដែរអត់មុនពេលទូទាត់ប្រាក់់។ រឿននេះជួយឲ្យជៀសវាងពីករណីទទួលបានទំនិញក្លែងក្លាយដូចដែលបានបង្ហាញនៅខាងលើ។ និងជួយបង្កើនអត្រានៃការបញ្ជាទិញបានជោគជ័យសម្រាប់ហាង។

III. CambodiaShip – សេវាកម្មប្រគល់ដល់ទីកន្លែងនៅ កម្ពុជា

1. អំពីសេវាកម្ម

CambodiaShip là đơn vị giao hàng top đầu tại Phnom Penh.
CambodiaShip ជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅភ្នំពេញ

CambodiaShip ជាក្រុមហ៊ុមមួយក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូណនៅភ្នំពេញដែលមាន ២វេនដឹកជញ្ជូនក្នុងមួយថ្ងៃ តែងតែធានាថានឹងទាន់ពេលដែលបានកំណត់។ ដោយមានក្រុម shippers មានបទពិសោធន៍និងក្រុមប្រតិបត្តិធ្វើការដោយអស់ពីចិត្ត រីករាយ ក្រុមហ៊ុន ខេមបូឌាស៊ីប សង្ឃឹមថានឹងផ្តល់ជូនដំណោះស្រាយដ៏វៃឆ្លាត និងគុណភាពខ្ពស់ជាងគេលើទីផ្សារកម្ពុជា។

ដោយមានបច្ចេកវិទ្យាគ្រប់គ្រងការប្រតិបត្តិបុងបញ្ជាទិញស្តង់ដារអន្តរជាតិ យើងខ្ញុំមានបំណងចង់ផ្តល់ជូននូវការពិសោធន៍ដឹកជញ្ជូនដ៏លេចធ្លោ ធានាបុងទំនិញរបស់អតិថិជនត្រូវបានរក្សាទុកក្នងប្រព័ន្ធកម្មវិធីស្តុកវៃឆ្លាត សុវត្ថិភាពនិងសក្សាសម្ងាត់បំផុត។

2. គុណប្រយោជន៍នៃការប្រគល់ទំនិញ COD CambodiaShip

  • CambodiaShip ដឹកជញ្ជូនទំនិញទៅទូទាំង២៥ខេត្តក្រុង ដោយទំនុកចិត្ត – រហ័ស – អស់ពីចិត្ត – ប្រសិទ្ធភាព។
  • ល្បឿនប្រគល់ទំនិញទាន់ពេល៖ ទៅយកទាន់ពេល ប្រគល់ទាន់ម៉ោងកំណត់
  • ដំណើរការរៀបចំបុងទំនិញតឹងរឹង ធានាមិនមានការខ្វះខាតឬបាត់បង់ទំនិញ
  • ពេលវេលានៃការទូទាត់ប្រាក់ឆាប់និងល្អបំផុតនៅកម្ពុជា
  • គោលការណ៍ធានារ៉ាប់រងលើទំនិញច្បាស់លាស់ សំណងស្របតាមកិច្ចព្រមព្រៀងចំពោះទំនិញបាត់បង់និងខូចខាតក្នុងអំឡុងពេលដឹកជញ្ជូន។

3.និតិវិធីប្រតិបត្តិការបុងទំនិញរបស់សេវាកម្មប្រគល់ទំនិញ COD របស់ ខេមបូឌាស៊ីប។

ជាធម្មតាបណ្តាសេវាកម្មប្រគល់ទំនិញ COD តែងមាននិតិវិធីរួម៥ជំហានដូចខាងក្រោម៖

ជំហានទី១៖ បញ្ចូលទិន្នន័យដឹកជញ្ជូន

អតិថិជននឹងបញ្ចូលទិន្នន័យតាម app CambodiaShip  ឬ វេបសាយhttps://ecom.cambodiaship.com/។ របៀបបញ្ចូលទិន្នន័យ នៅ ខេមបូឌាស៊ីបក៏ងាយស្រួលនិងឆាប់ដែរ។ បន្ទាប់មក ម្ចាស់ហាងគ្រាន់តែធ្វើការវិចខ្ចប់និងរងចាំ shipper មកយកទៅ។

ជំហានទី២៖ ទៅយកទំនិញ

បន្ទាប់ពីការបញ្ជាបានបញ្ជាក់ជោគជ័យ shipper នឹងធ្វើដំណើរទៅដល់ទីកន្លែងដើម្បីយកទំនិញ។ នេះគឺជាគុណប្រយោជន៍មួយក្នុងចំណោមគុណប្រយោជន៍នៃសេវាកម្មដឹកជញ្ជូននេះ។ ម្ចាស់ហាងមិនចាំបាច់បង់ខាតពេលវាលាទៅផ្ញើនៅ​ប្រៃសណីយ៍ដូចពីមុន ហើយមានពេលសម្រាប់លក់ទំនិញច្រើន។

ជំហានទី៣៖ ប្រមូលផ្តុំនិងបែងចែកមុខទំនិញ៖

នេះគឺជាជំហានដ៏សំខាន់ តែមិនទាន់សូវមានម្ចាស់ហាងណាបានដឹងទេ។ វាគឺជាពេលវេលាដែលទំនិញរបស់ម្ចាស់ហាងត្រូវបានប្រមូលផ្តុំចូលឃ្លាំងហើយបែងចែកទៅតាមតំបន់។  កិច្ចការនេះជួយឲ្យសេវាកម្មដឹកជញ្ជូន COD សន្សំបានធនធានតែការដឹកជញ្ជូននៅមានប្រសិទ្ធភាព។

ជំហានទី៤៖ Ship COD

ជាក់ស្តែងហើយ នេះគឺជាជំហានដ៏សំខាន់បំផុតក្នុងជំហានទាំង៥។ ជំហាននេះមិនត្រឹមតែកំណត់ភាពជោគជ័យឬបរាជ័យរបស់៣ជំហានមុនប៉ណ្ណោះទេ ថែមទាំងបណ្តាដំណើរការលក់ទំនិញរបស់ហាង។ នេះក៏ជាជំហានដែលមានបញ្ហាកើតឡើងច្រើនជាងគេដែរ។ ព័ត៌មានដែលមិនត្រឹមត្រូវណាមួយនឹងបង្ហាញឡើងឲ្យឃើញពេលដល់ជំហាននេះ។

ការសហការរបស់ម្ចាស់ហាងឲ្យក្រុមហ៊ុន ship COD សម្រេចបានល្អជំហានទី៤នេះពិតជាសំខាន់ណាស់។ ដោយសារតែប្រសិទ្ធភាពនៃជំហាន ship COD អាចបញ្ជាក់ពីគុណភាពនៃសេវាកម្ម ship COD នេះ។​ ដើម្បីជ្រើសរើសសេវាកម្ម ship COD មានគុណភាពល្អលគឺមិនអាចរំលងបាននូវក្ខណៈវិនិច្ឆ័យប្រសិទ្ធភាពនៃការដឹកជញ្ជូន។

ជំហានទី៥៖ ការទូទាត់

ការទូទាត់នៅក្រុមហ៊ុន ship COD និមួយៗមានភាពខុសគ្នា៖ ពេលវេលារងចាំទូទាត់ ចំនួនដងទូទាត់ក្នុងសប្តាហ៍ ទម្រង់និងថ្លៃសេវា។ ទន្ទឹមជាមួយដំណើរការទូទាត់ប្រាក់ COD គឺជាសកម្មភាពបង្វិលសងវិញនូវបុងទំនិញដែលត្រូវបោះបង់ ឬប្រគល់មិនជោគជ័យ។ ប្រសិនបើក្រុមហ៊ុន ship COD មានទំនុកចិត្តនឹងមានព័ត៌មានដើម្បីពិនិត្យផ្ទៀងផ្ទាត់មើលប្រាក់ប្រមូលជំនួស បុងប្តូរសងច្បាស់លាស់។ រឿងនេះជួយឱ្យម្ចាស់ហាងសន្សំបានពេលវេលានិងកម្លាំង។

តាមរយៈអត្ថបទនេះ យើងខ្ញុំសង្ឃឹមថាអាចឆ្លើយតបនូវចម្ងាល់របស់អ្នកអំពីសេវាកម្មដឹកជញ្ជូននិងប្រគល់ទំនិញ COD។ ជ្រើសរើសសេវាកម្មប្រគល់ទំនិញ COD របស់ ខេមបូឌាស៊ីបដើម្បីនាំមកជូនអ្នកនូវការពិសោធន៍ដោយជំនាញ ទំនុកចិត្តជាងគេនៅកម្ពុជា។

ទំនាក់ទំនងដឹកជញ្ជូនឆាប់រហ័សតាមរយៈ hotline (+855) 0236 3 55555 ដើម្បីទទួលបានការពិគ្រោះយោបល់អំពីសេវាកម្មដឹកជញ្ជូន COD ដោយងាយស្រួល។ Fanpage .