បទពិសោធន៍ពេលជ្រើសរើសទិញទំនិញពីវៀតណាមក្នុងតម្លៃថោកគុណភា

11/05/2021

ទោះបីការនាំចូលពីវៀតណាមមកកម្ពុជាមានការពេញនិយមក៏ដោយ។ តែចមពោះអ្នកដែលមិនទាន់មានបទពិសោធក្នុងការទិញ ឬការនាំចូលពីក្រៅប្រទេស; ជៀសមិនរួចពីការប្រឈមនឹងបញ

Kinh nghiệm mua hàng Việt Nam rẻ đẹp và chất lượng

ការនាំចូលទំនិញពីវៀតណាម ពិតជាមិនមែនជារឿងថ្មីៗនោះទេចំពោះអ្នកប្រើប្រាស់នៅស្រុកខ្មែរ ជាពិសេសអ្នកដែលលក់ទំនិញក្នុងប៉ន្មានឆ្នាំកន្លងមកនេះ ។ រាល់ផលិតផល – ប្រភពទំនិញដែលមកពីវៀតណាម ប្រទេសចិនតែងតែមានចំណាប់អារម្មណ៍ខ្លាំង; មានចំណូលចិត្តជាងដោយសារតែភាពចម្រុះអំពីម៉ូដែលថ្មីប្លែកៗ តម្លៃទាប មានមុខងារពិសេស,…  ទោះបីការនាំចូលពីវៀតណាមមកកម្ពុជាមានការពេញនិយមក៏ដោយ។ តែចមពោះអ្នកដែលមិនទាន់មានបទពិសោធក្នុងការទិញ ឬការនាំចូលពីក្រៅប្រទេស; ជៀសមិនរួចពីការប្រឈមនឹងបញ្ហាពិបាកជាច្រើន។ CambodiaShip សូមចែករំលែកការសម្គាល់ចំណាំមួយចំនួន ក៏ដូចជាដំបូន្មានដ៏មានប្រយោជន៍ក្នុងការនាំចូលពីវៀតណាមដំបូង។ ចូលទៅស្វែងយល់ទាំងអស់គ្នា!

I. ការនាំចូលពីវៀតណាមដែល​ពេញនិយមនាពេលបច្ចុប្បន្ន

1. ទៅដល់វៀតណាមទិញផ្ទាល់ខ្លួន

ជាធម្មតា កន្លែងដែលបានភាគច្រើនឈ្មួញសម្រុកទៅស្វែងរកប្រភពទំនិញល្អស្អាត តម្លៃថោកគឺជាតំបន់ផ្សារបោះដុំ។ ដោយសារតែនៅទីនេះមានទំនិញថ្មីប្លែកច្រើន អ្នកផ្គត់ផ្គង់និងរោងចក្រច្រើន។ អ្នកអាចរកបានមុខទំនិញដែលអ្នកត្រូវការក្នុងតម្លៃថោកបំផុតតាមលក្ខណៈវិនិច្ឆ័យ “លក់ថ្លៃដើម” ។.

Chợ đầu mối Việt Nam
វៀតណាមជាទីផ្សារជំនួញសម្បូរបែបមុខទំនិញជាងគេនៅលើលោក

ក្រៅបីនេះ អ្នកក៏អាចជ្រើសរើសនិងពិនិត្យគុណភាពទំនិញដោយផ្ទាល់ខ្លួន។ ក៏ប៉ុន្តែថ្លៃចំណាយលើការធ្វើដំណើរ ឯកសារគយ និងអ្នកបកប្រែភសាអ្នកត្រូវបង់ខាតច្រើន។ វិធីនេះស្មុគស្មាញណាស់ដោយសារតែអ្នកត្រូវតែរៀបចំឯកសារ ទឹកប្រាក់ពេលធ្វើដំណើរទៅវៀតណាមទិញទំនិញ។ ការទិញទំនិញផ្ទាល់នៅក្វាងចូវសមស្របសម្រាប់ទម្រង់អាជីវកម្មខ្នាតមធ្យមនិងធំ។ ជាមួយនឹងវិធីនេះ មិនមែនឱ្យតែនាំទំនិញចូលគឺធ្វើអាជីវកម្មមានប្រសិទ្ធភាពនោះទេ ពិព្រោះវានៅមានហានិភ៍យជាច្រើនទៀតដែលអាចកើតឡើង។

2. ទិញទំនិញតាមបណ្តាផ្សារបោះដុំទំនិញវៀតណាមនៅកម្ពុជា

ជាមួយនឹងវិធីនៃការនាំចូលទំនិញនៅផ្សារលក់ដុំ អ្នកនឹងមានប្រភពទំនិញយ៉ាងឆាប់រហ័ស ដើមទន់ក៏មិនចាំបាច់ច្រើនពេកទេ ហេតុនេះសមស្របសម្រាប់អាជីវកម្មខ្នាតតូចឬគ្រួសារ។ ក៏ប៉ុន្តែ ផ្សារបោះដុំក៏ជាផ្សារមានលក្ខណៈឈ្មួញកណ្តាលដូច្នេះហើយតម្លៃក៏ខ្ពស់ជាងការទិញពីវៀតណាម។ លើសពីនេះ ប្រភពទំនិញនៅទីនេះអាចត្រូវបានលាយបន្លំផលិតផលដែលមិនមានគុណភាព។ គួរតែត្រួតពិនិត្យឱ្យបានហ្មត់ចត់មុនពេលទិញ។

3. កម្មង់ទិញទំនិញវៀតណាមតាមវេបសាយអេឡិកត្រូនិក

ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យា ការបញ្ជាទិញតាមរយៈបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិកធំៗរបស់វៀតណាម ឥឡូវនេះពីតងាយស្រួលណាស់។ វេបសាយលក់ទំនិញដែលពេញនិយមបំផុតមួយចំនួនរបស់វៀតណាមគឺ៖ TikiSendoLazadaShopee…. គុណសម្បត្តិគឺអ្នកអាចប្រៀបធៀបតម្លៃ គុណភាពផលិតផល ទំនុកចិត្តរបស់អ្នកផ្គត់ផ្គង់ជាច្រើនរួមជាមួយការវាយតម្លៃជាក់ស្តែងររបស់អតិថិជនដែលបានទិញមុន។ ប៉ុន្តែ បញ្ហាគឺបណ្តាញអេឡិកត្រូនិកមួយចំនួនមិនទទួលយកការទូទាត់ឬការដឹកជញ្ជូនអន្តរជាតិ។ ដូច្នេះអ្នកនឹងត្រូវការអន្តរការីទូទាត់ប្រាក់និងដឹកជញ្ជូនទំនិញមកកម្ពុជា។

Đặt hàng online giờ đây đã thành thói quen của người dân khắp cả nước.
ការកម្មង់តាមអនឡាញពេលនេះជាទម្លាប់ពេញនិយមរបស់ប្រជាជនក្នុងប្រទេស

របៀបកម្មង់ទំនិញបែបនេះត្រូវបានអ្នកជំនួញនិយមប្រើប្រាស់ដោយសារតែភាពងាយស្រួលរបស់វា។ អ្នកគ្រាន់តែមានកុំព្យូទ័រឬទូរសព្ទដៃគឺអាចកម្មង់ទំនិញរួចរង់ចាំការដឹកជញ្ជូនមកខ្មែរ។

II. បទពិសោធកម្មង់ទំនិញវៀតណាមលើវេបសាយអេឡិចត្រូនិចសម្រាប់អាជីវកម្មថ្មី

1. ស្វែងយល់អំពីផលិតផល

វៀតណាមគឺប្រភពនៃការផលិតផលិតផលលេចធ្លោជាងគេ។ ដូច្នេះគុណភាពទំនិញនៅទីនេះនៅតែធ្វើឱ្យឈ្មួញយកចិត្តទុកដាក់។ ជាមួយនឹងទម្រង់នៃការទិញនេះ អ្នកត្រូវតែទទួលយកថាអ្នកមិនអាចពីនិត្យមើលគុណភាពផលិតផលមុនដោយផ្ទាល់ខ្លួន។ ដោយសារតែរាល់ការទូទាត់ ការពីភាគ្សាសុទ្ធតែពីចម្ងាយ ដូច្នេះមានករណីជាច្រើនដូចជាគុណភាពនៃទំនិញពេលមកដល់ដៃអ្នកទិញគុណភាពមិនដូចការរំពឹងទុកនោះទេ។

Tìm hiểu kỹ sản phẩm trước khi nhập về sẽ giúp cho bạn kinh doanh thuận lợi hơn.
ស្វែងយល់ច្បាស់ផលិតផលមុនពេលនាំចូលនឹងជួយឱ្យអ្នកធ្វើអាជីវកម្មងាយស្រួលជាង

ហេតុនេះហើយអ្នកគួរតែកម្មង់សាកសិនក្នុងចំនួនតិចដើម្បីពិនិត្យគុណភាពទំនិញមុនពេលសម្រេចថាកម្មង់ក្នុងចំនួនច្រើន។ចំណុចនេះនឹងធ្វើឱ្យអ្នកមានទំនុកចិត្តជាង។នៅពេលអ្នកប្រាកដថាផលិតផលនេះមានគុណភាពល្អទើបចាប់ផ្តើមនាំចូលក្នុងចំនួនច្រើនក្នុងតម្លៃសមរម្យ។  គុណភាពនិងតម្លៃសមរម្យ។

2. ស្វែងយល់ពីអ្នកផ្គត់ផ្គង់មានទំនុកចិត្ត

ចំនួនហាងដែលមានលើវេបសាយអេឡិកត្រូនិករបស់វៀតណាមមួយថ្ងៃៗកាន់តែកើនឡើងហេតុនេះទំនិញមានតម្លៃ ម៉ូតម៉ូដែលនិងគុណភាពក៏ខុសគ្នាដែរ។ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ដែលមានផលិតផលល្អក្នុងតម្លៃសមរម្យអ្នកត្រូចំណាំពីកត្តាមួយចំនួនដូចខាងក្រោមៈ

a. ហាងដែលមានកម្រិតទំនុកចិត្តខ្ពស់

ឈ្មោះហាងនីមួយៗនៅលើវេបសាយទាំងនេះនឹងត្រូវបានបង្ហាញរួមជាមួយនឹងកម្រិតទំនុកចិត្ត។ កំរិតទំនុកចិត្តគឺផ្អែកលើការវាយតម្លៃរបស់អតិថិជនដែលបានទិញផលិតផលនៅហាងនោះ។ ការជ្រើសរើសហាងដែលមានទំនុកចិត្តខ្ពស់នឹងជួយអ្នកឱ្យចៀសវាងហានិភ័យំពីគុណភាពផលិតផល។ កម្រិតទំនុកចិត្តនឹងមានរូបតំណាងដោយឡែកសម្រាប់ឱ្យអ្នកប្រើប្រាស់អាចដឹងមុនបាន។

b. ផលិតផលមានចំនួនអ្នកទិញច្រើន

ផលិតផលនីមួយៗនៅលើ Shopee ឬ Tiki, … តែងបង្ហាញគ្រប់គ្រាន់ពីចំនួនមនុស្សដែលបានទិញនៅខាងក្រោមរូបភាព; ជាធម្មតាផលិតផលដែលមានអ្នកទិញច្រើនតែងជាផលិតផលដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យបំផុត។

c. មានការវាយតម្លៃជាក់ស្តែងពីអតិថិជន៖

អតិថិជនវៀតណាមភាគច្រើនតែងមានទម្លាប់វាយតម្លៃផលិតផលបន្ទាប់ពីបានទិញរួច។ក្នុងនោះមិនត្រឹមតែមានការវាយតម្លៃបន្ទាប់ពីបានទិញទំនិញថែមទាំងមានរូបភាពនៃផលិតផល។​អ្នកគួរតែពិនិត្យមើលដោយយកចិត្តទុកដាក់លើការវាយតម្លៃនិងរូបភាពទាំងនេះដើម្បីដឹងថាតើផលិតផលពិតប្រាកដដូចគ្នានឹងរូបថតផលិតផលដែលហាងប្រើដើម្បីផ្សព្វផ្សាយដែរឬទេ។

3. ជ្រើសរើសក្រុមហ៊ុនដឹកជញញជូនពីចិនដ៏ជំនាញ

ទិញទំនិញលើវេបសាយអេឡិកត្រូនិកមានការពិបាកគឺមិនមានការជំនួយដឹកជញ្ជូនទំនិញ។ ដូច្នេះហើយ បច្ចុប្បន្នមានក្រុមហ៊ុនដឹកជញ្ជូនជាច្រើនផ្តល់ សេវាកម្មដឹកជញ្ជូនពីវៀតណាមមកកម្ពុជាកើតឡើង។​ក្រុមហ៊ុននីមួយៗមានអាសយដ្ឋាន វិធីញគណនាតម្លៃ ពេលវេលាដំណើរការបញ្ជាទិញ …ផ្សេងៗគ្នា។

Giờ đây nhiều đơn vị vận chuyển ra đời hỗ trợ các chủ shop rất nhiều trong kinh doanh.
បច្ចុប្បន្នមានក្រុមហ៊ុនដឹកជញ្ជូនជាច្រើនបានបង្កើតឡើងដើម្បីជំនួយដល់ម្ចាស់ហាងធ្វើអាជីវកម្ម
  • វិធីគណនាថ្លៃសេវាកម្មងាយស្រួល

ក្រុមហ៊ិននិមួយៗមានវិធីគណនាថ្លៃសេវាកម្មនិងអត្រាប្តូរប្រាក់ផ្សេងគ្នា។ អ្នកគួរតែជ្រើសរើសក្រុមហ៊ុនដែលមានវិធីគណនាតម្លៃងាយស្រួលបំផុតដើម្បីស្រួលក្នុងការគ្រប់គ្រងនិងអាចគណនាដោយខ្លួនឯងនូវការចំណាយលើទំនិញនិមួយៗ។

  • ឃ្លាំងផ្ទុកទំនិញជិតផ្ទះ ឬមានទីតាំងស្រួលទទួលទំនិញ

មានករណីជាច្រើនពេលអ្នកកម្មង់ទំនិញចំនួនច្រើនតែទំនិញត្រូវបានដឹកមកបន្តិចម្តងៗ។ ដូច្នេះ អ្នកនឹងត្រូវចំណាយទៅយកទំនិញច្រើនដងឬជួលអ្នកទៅយកទំនិញ។ បើឃ្លាំងនៅឆ្ងាយអ្នកនឹងបង់ខាតពេលវេលា កម្លាំងកាយ និងការចំណាយជាច្រើនសម្រាប់ទៅយកទំនិញម្តងៗ។

CambodiaShip សង្ឃឹមថានឹងអាចផ្តល់មកជូនដល់អ្នកនូវដំបូន្មានមានប្រយោជន៍បំផុត។ ជួយឱ្យការបញ្ជាទិញលើកដំបូងរបស់អ្នកងាយស្រួលជាង។

ទំនាក់ទំនងពីគ្រោះយោបល់ជួយទិញពីវៀតណាមមកកម្ពុជាឆាប់រហ័សតាមលេខទូរសព្ទ (+855) 0236 3 55555 ឬ Fanpage – website: cambodiaship.com ដើម្បីទទួលបានការពិគ្រោះយោបល់អំពីសេវាកម្មដឹកជញ្ជូន COD និងជួយទិញដោយងាយៗ។