ជ្រើសរើសបុគ្គលិកគ្រប់គ្រងទំនិញ (Warehouse management)

12/05/2021

CambodiaShip គឺជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេលំដាប់ទី ៣ នៅកម្ពុជាដែលប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនតាមអនឡាញ និងពាណិជ្ជកម្មអេឡិកត្រូនិក។ យើងខ្ញុំកំពុងជ្រើសរើសបុគ្កលិកគ្រប់គ្រងទំនិញ (Warehouse Management):

1. អំពីការងារ

 • ទទួលព័ត៌មានពីអតិថិជន ចេញទំនិញ វិចខ្ចប់ដើម្បីដឹកជូនអតិថិជន
 • ស្ថិតិស្តុកចេញស្តុកចូលទំនិញ
 • រៀបចំទំនិញត្រឹមត្រូវកន្លែងក្នុងឃ្លាំង មានរបៀបរៀបរយនិងងាយរក
 • ធ្វើការលើប្រព័ន្ធកម្មវិធីនិង file Excel

2. តម្រូវការការងារ

 • ប្រុស/ស្រីពី20 – 30ឆ្នាំ
 • បញ្ចប់ការសិក្សាកម្រិតមធ្យម មហាវិទ្យាល័យសាកលវិទ្យាល័យ
 • អាចធ្វើការម្នាក់ឯងនិងក្នុងការសម្របសម្រួលជាក្រុមដើម្បីប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
 • មានការទំនាក់ទំនងបានល្អ រាក់ទាក់រួសរាយ
 • ប្តេជ្ញាចិត្ត ស្វាហាប់ក្នុងការងារ ទំនួសខុសត្រូវខ្ពស់
 • ស្ទាត់ផ្នែកព័ត៌មានវិទ្យាការិយាល័យ (Excel)
 • ចេះភាសាអង់គ្លេសដើម្បីឆ្លើយឆាតអតិថិជន។
 • បើចេះភាសាវៀតណាមជាអាទិភាព។

3. អត្ថប្រយោជន៍ទទួលបាន

 • ប្រាក់ខែពី 250$ – 400$ អាចចរចារបានតាមសមិទ្ធភាពនិងបទពិសោធ
 • ទទួលបានថ្ងៃឈប់សម្រាកប្រចាំឆ្នាំនិងតាមបទបញ្ញាតរបស់ក្រុមហ៊ុន
 • កន្លែងធ្វើការប្រកបដោយវិជ្ជាជីវៈ វ័យក្មេងនិងរួសរាយ
 • បានចូលរួមរាល់កម្មវិធីបណ្តុះបណ្តាលរបស់ក្រុមហ៊ុន
 • ព័ត៌មានលម្អិតពេលសម្ភាសន៍

ពេលវេលាធ្វើការ៖ ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍

ព័ត៌មានទាំងអស់គាំទ្រទំនាក់ទំនងតាមទូរស័ព្ទ: 0236 3 55555

Address: No 17B, St.384 Sangkat Toul Svay Prey 1, Khan Chamkamon, Phnom Penh, Cambodia.

Registration information: ទាក់ទង​មក​ពួក​យើង

Website: https://cambodiaship.com